ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ

ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូល រួមពីឯកឧត្តម សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តស្ទឹងឆាយ