ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ និងនាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ ក្រោមអធិបតីភាព លោក ឯម ភាព

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ និងនាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ ក្រោមអធិបតីភាព លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។ តាមប្រកាសលេខ ៨៣៤៥ប្រក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំង លោក ង៉ែត ញ្ញាណវិទូ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ និងលោក វណ្ណៈ សោភានេត្រ ជានាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ។