នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៥នាក់និងស្ត្រីទើបសម្រាលកូន ៤គ្រួសារ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្អូនៗផ្ទុកមេរោគ និងប្អូនស្ត្រីទើបនិងសម្រាលកូនដោយក្ដីនឹករលឹកហើយសូមប្អូនៗថែរសុខភាព ឱ្យបានល្អប្រសើរលេបថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
ក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវឱ្យជនរួមជាតិ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៌ និងការពារខ្លួនកំឱ្យឆ្លងមេរោគអេដស៌នេះជាដាច់ខាត ជាពិសេសក្មួយជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថា ការការពារគឺចាប់ពីខ្លួនអ្នកផ្ទាល់មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៌ និងអ្នកជំងឺអេដស៌ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពាសង្គម និងការការពារផ្លូវច្បាប់។
អំណោយផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រាំនាក់ក្នុងមួយម្នាក់ទទួលបាន៖ អង្ករមួយបាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល ។
ចំណែកស្ដ្រីទើបសម្រាលកូនចំនួនបួនគ្រួសារ ក្នុងនោះបីគ្រួសារមួយគ្រួសារទទួលបានថវិការ ២០មុឺនរៀល ដោយឡែកគ្រួសារកងទ័ពទទួលបានថវិកា ២លានរៀល៕










