ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី និងលោក សាមុត សុធារិទ្ធ បានអញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា”

ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា” នៅសណ្ឋាគារ SEA BREEZE HOTEL & VILLA ខេត្តព្រះសីហនុ