ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលេខាធិការដ្ឋាន និងក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តព្រះសីហនុ

















