នាថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្ត ដឹកនាំប្រតិភូខេត្តចូលរួមទស្សនកិច្ចសិក្សា ស្តីពីយន្តការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍអាស៊ី(ADB)។
ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្តកំពង់ចាម លោក-លោកស្រី អភិបាលរងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាទាំង៤, មន្ទីរទេសចរណ៍ ព្រមទាំងលោកនាយកទីលានទុកដាក់សំរាម សំណល់រឹងនៃខេត្តតំបន់ឆ្នេរ
ក្នុងគោលបំណង ដើម្បីចែករំលែកឧត្តមានុវត្ត បទពិសោធន៍ បញ្ហាប្រឈម ក្នុងពេលអនុវត្តពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រមូលសេវាសំរាម សំណល់រឹង
ទីប្រជុំជន និងរឹតបណ្តឹងទំនាក់ទំនងក្រុមការងារ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងក៏បានធ្វើការចែករំលែកអំពីការអនុវត្តថ្នាលប្រមូលសំរាមដែលបានដាក់ចេញនៅក្នុងក្រុងព្រះសីហនុ និងកត្តាជោគជ័យទៅកាន់រដ្ឋបាលក្រុងជាសមាជិកដើម្បីអាចប្រើប្រាស់ជាឧទាហរណ៍ជាក់ស្តែង។



















