លោក យូសុះ សូឡៃម៉ាន អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ។ តាមគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងមន្ត្រីពន្ធនាគារមានចំនួន ១៤៤នាក់ ស្រី ៥៧នាក់ក្នុងនោះមកពីខេត្តកោះកុងចំនួន ២០នាក់ ចំពោះវិញ្ញាសាមានរយៈពេល ២ម៉ោង ក្នុងនោះចំណេះដឹងទូទៅ ៣០ភាគរយ និងពាក់ព័ន្ធពន្ធនាគារ ៧០ភាគរយ។
ក្នុងឱកាសនោះ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត មានប្រសាសន៍ថា វិញ្ញាសាប្រឡងនាពេលនេះ គឺត្រឹមត្រូវមិនមានការរហែកនោះទេ ដូច្នេះសូមឱ្យបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រឡងឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ព្រោះការប្រឡងនេះទៀតសោត ប្រសិនបើយើងចេះ យើងនឹងប្រឡងជាប់ជាក់ជាមិនខាន៕