រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយរបស់ក្រុមហ៊ុន គិត ប៊ុន ត្រេឌីង ដែលឧបត្ថម្ភទៅកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកយើង។ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិ ចំពោះការបន្តនាំយកអំណោយមកជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភទៅកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។





