ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ បានចូលរួមយ៉ាងផុសផុលក្នុងការដាំដើមឈើនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីប្រែក្លាយពីផ្លូវវាលស្មៅទៅជាផ្លូវមានដើមឈើបៃតងដ៏ស្រស់ស្អាតលម្អនៅក្នុងសហគមន៍ ហើយក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន និងធនធានធម្មជាតិ។
ការដាំដើមឈើមិនត្រឹមតែធ្វើឲ្យសហគមន៍មានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ការសឹករិចរឹលនៃដី ដ៏ដូចជាការផ្តល់ជាម្លប់ ខ្យល់អាកាសបរិសុទ្ធ ព្រមទាំងការកាត់បន្ថយសំឡេងរំខាន។
ជាមួយគ្នានេះ សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើគ្រប់ប្រភេទនៅមុខលំនៅឋានរៀងៗខ្លួន ក្រោមពាក្យស្លោក “ផ្ទះមួយខ្នង ដើមឈើ១ដើម”។
























