លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ប្រារព្ធពិធីសែនព្រេន បួងសួងដល់បារមីលោកជំទាវ ម៉ៅ ដែលមានទីអាសនៈ ស្ថិតនៅឆ្នេរកោះពស់

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ប្រារព្ធពិធីសែនព្រេន បួងសួងដល់បារមីលោកជំទាវ ម៉ៅ ដែលមានទីអាសនៈ ស្ថិតនៅឆ្នេរកោះពស់ ដើម្បីសុំសេចក្ដីសុខសន្ដិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងបួងសួងសូមឱ្យវិរៈកងទ័ព ទាំង ១៨រូប ដែលត្រូវសៀមចាប់យកទៅបានវិលត្រឡប់មកមាតុប្រទេសប្រកបដោយសុវត្ថិភាព និងបានជួបជុំគ្រួសារវិញ