ឯកឧត្តម ប៉ែន ធីរុង្គ និងលោកស្រី ម៉ាក សំណាង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលធាតុចូលក្នុងការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រស្តីពីការ គ្រប់គ្រងការវិនិយោគសាធារណៈ

ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ នៃក.ស.ហ.វ និងជាអគ្គលេខាធិការរង នៃអ.គ.ហ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលធាតុចូលក្នុងការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រស្តីពីការ គ្រប់គ្រងការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រ PIMSRS