លោកឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំសម្របសម្រួលលើគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

‎ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំសម្របសម្រួលលើគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកំពង់សោម មន្ទីរអង្គភាពពាក់ព័ន្ធ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណើជួយសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទៅលើការអនុវត្តគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័រនៅលើទីលានស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលកំពុងមានភាពមមាញឹកខ្លាំង។
ជាចុងក្រោយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស នឹងធ្វើការពិភាក្សាបន្ថែមដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រក្នុងការសម្របសម្រួលនីតិវិធីដល់វិស័យឯកជន និងក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា​និងឈានទៅសម្រេចបានសុភបរិមានៅគ្រប់ភាគី។