ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតកេសកាតុង

រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាសសម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ របស់ក្រុមហ៊ុន ហ៊ី យីង ភែកឃីជីង (ខេមបូឌា) ឯ.ក ដែលមានទៅតាំងនៅអគារលេខ F-1 ភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។