លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត បានដឹកនាំសមាគមនារីខេត្ត អញ្ជើញទៅប្រារព្ធពិធីបួងសួងដល់បារមីលោកយាយ ម៉ៅ ពេជ្រនិល បដិមាព្រះឧមាមហេសូ បដិមាព្រះថោងនាងនាគ និងរូបសំណាកតោពីរ

នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានដឹកនាំសមាគមនារីខេត្ត អញ្ជើញទៅប្រារព្ធពិធីបួងសួងដល់បារមីលោកយាយ ម៉ៅ ពេជ្រនិល បដិមាព្រះឧមាមហេសូ បដិមាព្រះថោងនាងនាគ និងរូបសំណាកតោពីរ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ
ដើម្បីសុំសេចក្តីសុខសប្បាយជូនប្រទេសកម្ពុជានិងវីរកងទ័ពអង្គអាចក្លាហានកំពុងការពារបូរណភាពទឹកដីនៅសមរភូមិមុខ និងឈ្នះសត្រូវដែលប្រទេសថៃកំពុងឈ្លានពានទឹកដីនៃព្រះរាជាណាចក្រកម្ពុជា