ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរ-អង្គភាពជំនាញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ចំណតយានយន្តឆ្នេរអូរឈើទាល ផ្លូវថ្មើរជើងតាមបណ្តោយឆ្នេរ ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពតាមបណ្តាតូបលក់ដូរនៅឆ្នេរអូរឈើទាល





















