ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់កិច្ចសម្ភាសនិងធ្វើបទបង្ហាញ អំពីសមិទ្ធផលសម្រេចបានឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
នៅក្នុងកិច្ចសម្ភាសនេះ លោកអភិបាលរងបានលើកឡើង អំពីស្ថានភាពទូទៅ, សេវាសាធារណៈ, ការលើកកំពស់វិស័យទេសចរណ៍, ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, កម្មវិធីពិសេសជំរុញវិនិយោគខេត្តព្រះសីហនុ, ការរៀបចំនគរូបនីយកម្ម, រួមទាំងការរៀបចំខ្លួនត្រៀមអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាពិសេសភាពចាំបាច់នៃសន្តិភាពសម្រាប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។


























