សូមអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ បើទោះបីជារដ្ឋបាលខេត្តបានប្រកាសផ្អាកទទួលអំណោយក៏ដោយ ក៏បងប្អូនសប្បុរសជននៅតែបន្តនាំយកអំណោយ និងសម្ភារៈផ្សេងៗមកប្រគល់ជូនរដ្ឋបាលខេត្តជាបន្តបន្ទាប់ ដើម្បីជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។
«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»





