អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ(ដំណាក់កាលទី១) ដែលបានមកពីការបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ទៅជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹក បានប្រគល់ជូន ឯកឧត្តមអភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការចាត់ចែងបញ្ជូនទៅជួរមុខបន្ត។
រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិ ចំពោះការបន្តនាំយកអំណោយមកជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភទៅកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង។ «ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»






