លោក សាមុត សុធារិទ្ធ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ២៣នាក់

រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ២៣នាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ