សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងច្រើនកុះករបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ

រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងច្រើនកុះករបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។ «ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»