បន្ទាប់ត្រឡប់ពីបំពេញបេសកកម្មនៅតាមក្រុងស្រុករួចមក ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញមកទទួលដោយផ្ទាល់នូវអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ដែលបានមកពីការបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋដើម្បីជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ។សូមកោតសសើរដល់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋរបស់យើងទោះបីមេឃភ្លៀងហើយយប់ក៏ដោយក៏នៅតែពុះពារនាំគ្នានាំយកអំណោយ ជាឧបភោគបរិភោគ ព្រមទាំងថវិកាជូនដល់រដ្ឋបាលខេត្តដើម្បីប្រមូលទៅជូនដល់បងប្អូននៅសមរភូមិមុខ។
















