នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានទទួលជួបសម្តែងការគួរសម និងស្តាប់របាយការណ៍អនុវត្តគម្រោងរបស់លោកស្រី នាយិកាមូលនិធិអង្គការNature Center Risen ដែលជាអង្គការមូលនិធិរបស់ជប៉ុន និងបានកំពុងអនុវត្តគម្រោងនៅក្រុងព្រះសីហនុ ស្តីពី: ការសម្រេចបាននូវបរិស្ថានជីវិតប្រកបដោយនិរន្តរភាពជុំវិញប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន







