ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំទីតាំងបោះបង្គោលព្រំអភិរក្សព្រៃកោងកាងចំនួន ១០០បង្គោល ក្នុងឃុំទឹកល្អក់ និងឃុំទឹកថ្លា ស្រុកព្រៃនប់ ក្រោមគម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា (CCA4CS)»











