នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ និងប្រគល់ថវិកាឧបត្ថម្ភរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សទី១២ នៅវិទ្យាល័យ ហ៊ុន សែនវាលរេញ និងវិទ្យាល័យ តេជោហ៊ុនសែន បឹងតាព្រហ្ម













