ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាតិឱ្យក្រុមការងារក្រុមហ៊ុន Yachiyo Engineering Co,LTD ដឹកនាំដោយលោក កាស៊ូហ៊ីកូ យូហារ៉ា (Kazuhiko ITO) អ្នកគ្រប់គ្រងគម្រោង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមការងារក្រុមហ៊ុន Yachiyo Engineering Co,LTD ដឹកនាំដោយលោក កាស៊ូហ៊ីកូ យូហារ៉ា (Kazuhiko ITO) អ្នកគ្រប់គ្រងគម្រោង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារបញ្ហាអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្ត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ