លោកជំទាវ គីម សុភ័ក្ត្រ អញ្ជើញសំណេះសំណាល និងនាំយកសម្ភារៈសិក្សា និងថវិកាជូនសិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម

ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកសម្ភារៈសិក្សា និងថវិកាជូនសិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម សរុបចំនួន ៧៣៩នាក់ ហើយការចែកនាពេលនេះ គឺជាលើកទី២ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុងព្រះសីហនុ លោកស្រី ជាសមាជិកា នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស