លោក មីន កុម្ភៈ បានដឹកនាំក្រុមការងារគណនេយ្យភាពសង្គមខេត្ត​ ចុះពិនិត្យវឌ្ឍនភាពការងារគណនេយ្យភាពសង្គម សេវាសង្គម អង្គភាពផ្តល់សេវាចំនួន៦

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្ត បានដឹកនាំក្រុមការងារគណនេយ្យភាពសង្គមខេត្ត​ ចុះពិនិត្យវឌ្ឍនភាពការងារគណនេយ្យភាពសង្គម សេវាសង្គម អង្គភាពផ្តល់សេវាចំនួន៦រួមមាន សាលាសង្កាត់ចំនួន២ សាលាបឋមសិក្សាចំនួន ២ និងមណ្ឌលសុខភាពចំនួន២​ ក្នុងភូមិសាស្ត្រក្រុងកំពង់សោម ក្នុងគោលបំណងកែលំអរឱ្យកាន់តែប្រសើរឡើង ជាពិសេសសេវាសាធារណៈរដ្ឋបាលសង្កាត់ សេវាមណ្ឌលសុខភាព និងសាលាបឋមសិក្សា