នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចការងារសាធារណៈមតិ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអធិការកិច្ច លោក-លោកស្រីអភិបាលរងក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។
លោក ឡុង ឌីម៉ង់ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការងារសម្របសម្រួល ព័ត៌មាន សាធារណមតិ ហើយយន្តការ នៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលឱ្យក្រុមការងារក្នុងការតាមដាន និងឆ្លើយតប និងឈានទៅដល់ការបន្សាបនូវរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម។ ក្នុងលំហសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារព័ត៌មានសាធារណៈមតិ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្ត និងជំរុញទៅដល់ក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត ដើម្បីងាយស្រួលតាមដានវាយតម្លៃ និងផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីមានលទ្ធភាពធ្វើការបកស្រាយ ឬឆ្លើយតបបានទាន់ពេលវេលា ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានណែនាំអំពីយន្តការនៃការចេញផ្សាយក៏ដូចជា ស្នើឱ្យក្រុង ស្រុក ចូលរួមដោយបុរេសកម្មលើការទប់ស្កាត់ និងលុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយ តាមរយ:ការចូលរួមបញ្ចេញមតិបកស្រាយ ដើម្បីបន្សាបព័ត៌មានមិនពិតបានទាន់ពេលវេលា។













