ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយខេត្តព្រះសីហនុ ចុះពិនិត្យកំណាត់ផ្លូវដែលត្រូវបានទឹកហូរច្រោះដាច់កាលពីថ្ងៃទី២២ ខែមិថុនា ២០២៥

ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយខេត្តព្រះសីហនុ ចុះពិនិត្យកំណាត់ផ្លូវដែលត្រូវបានទឹកហូរច្រោះដាច់កាលពីថ្ងៃទី២២ ខែមិថុនា ២០២៥ កន្លងមកនេះនៅផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ