លោក សុខ ភា និងលោក ឡេ ជ្រុងហូ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ និងលោក ឡេ ជ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តគៀនយ៉ាង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥។