នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រង និងប្រមូលសំរាមនិងសំណល់រឹង ទីប្រជុំជននៃស្រុកព្រៃនប់ និងក្រុមកំពង់សោម ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យឡើងវិញនូវវិសាលភាពនៃការអនុវត្ត និងសុពលភាពនៃកិច្ចសន្យាដែលបានចុះរវាងរដ្ឋបាលស្រុកព្រៃនប់ និងក្រុមហ៊ុនប្រមូលសំរាមឯកជនដែលទទួលបន្ទុកក្នុងភូមិសាស្ត្រខាងលើ។


