នារសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបេីកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ឱ សារឿនប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរព័ត៌មាន។


