លោក សាមុត សុធារិទ្ធ អញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើនឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន»

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើនឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ក្រុមហ៊ុនឯកជន គ្រឹះស្ថានអប់រំឯកជន លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត