ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធជនដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលពីពេលថ្មីៗកន្លងមក

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធជនដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលពីពេលថ្មីៗកន្លងមក ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ