គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ “២១មិថុនា ២០០៧ ២១ មិថុនា ២០២៥”

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ “២១មិថុនា ២០០៧ ២១ មិថុនា ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ នៅអាហារដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានអតីតយុទ្ធជនមកពីស្រុកព្រៃនប់ និងក្រុងកំពង់សោមចូលរួមសរុប ១៧៧នាក់ ក្នុងនោះ មកពីស្រុកព្រៃនប់ចំនួន ១៤២នាក់ និងក្រុងកំពង់សោម ៣៥នាក់