ទីក្រុងណានជីង ខេត្តជាំងស៊ូ ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចក្រុមហ៊ុន China Design Group ជាក្រុមហ៊ុនឌីហ្សាញប្លង់ហេដ្ឋារចនាសម្ព័ន្ធឈរលំដាប់ខ្ពស់ជាងគេនៅប្រទេសចិន និងបន្តទស្សនកិច្ចក្រុមហ៊ុន Jiangsu Expressway Network Operation and Management Co., Ltd ជាក្រុមហ៊ុនរបស់រដ្ឋគ្រប់គ្រងលេីសុវត្ថិភាពការធ្វេីចរាចរណ៍លេីផ្លូវល្បឿនលឿន ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងសុវត្ថិភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ក្រោយពេលដាក់ឱ្យដំណេីរការ។


