លោក ឡុង​ ឌីម៉ង់ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាពចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងសំរាម​ សំណល់រឹងទីប្រជុំជន និងការងារគ្រប់គ្រងប្រតិបត្តិការទីលានទុកដាក់សំរាម សំណល់រឹងនៅខេត្តព្រះសីហនុ

នារសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា​ ឆ្នាំ​២០២៥ លោក ឡុង​ ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាពចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងសំរាម​ សំណល់រឹងទីប្រជុំជន និងការងារគ្រប់គ្រងប្រតិបត្តិការទីលានទុកដាក់សំរាម សំណល់រឹងនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម​ បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃពីលទ្ធផលនៃការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន​២០២០-២០៣០​របស់រាជរដ្ឋាភិបាល។