នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកិច្ចសន្ទនាស្ដីអំពីវិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ ដែលសហការរៀបចំឡើងដោយ សមាគមន៍សណ្ឋាគារកម្ពុជា (CHA) នៅរីសត Bay of Lights។
ក្នុងឱកាសនោះ លោកអភិបាលរងបានលើកឡើងអំពីឱកាសនិងសក្តានុពលរបស់ខេត្តព្រះសីហនុក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ វឌ្ឍនភាពនៃផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកម្មវិធីពិសេសជំរុញវិនិយោគ ព្រមទាំងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុផងដែរ។


