ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលស្ដីទី នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្ដីពី ការបង្កើត និងការរៀបចំសមាសភាពនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ« ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងសេចក្ដីសម្រេចស្ដីពី ការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ« ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតី ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ


