នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាជំនួបវិនិយោគកម្ពុជា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមជម្រាបថា វេទិកាដើម្បីជំនួបវិនិយោគកម្ពុជា២០២៥នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីបើកការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការទាក់ទាញវិនិយោគប្រកបដោយគុណវុឌ្ឍិ ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។


