ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ សេង សុមេត្តា អញ្ជើញជាអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង១២បន្ទប់ និងអគារទីចាត់ការ របស់សាលាបឋមសិក្សាបូរីកម្មករ

ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង១២បន្ទប់ និងអគារទីចាត់ការ របស់សាលាបឋមសិក្សាបូរីកម្មករ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា អគារសិក្សាថ្មី ចំនួន១ខ្នង កម្ពស់២ជាន់ ស្មើ ១២បន្ទប់ និងអគារទីចាត់ការ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកជំទាវ។