ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបំពេញដំណើរទស្សនកិច្ចពិនិត្យក្លឹបកម្មវិធី «មនសិការពលរដ្ឋល្អ» មកកាន់វិទ្យាល័យ ហ៊ុនសែនមិត្តភាព និងវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលជាសមាជិកក្លឹបដែលបានបង្ហាញការអភិវឌ្ឍទាំងផ្នែកចំណេះដឹងទូទៅ ភាពក្លាហាន និងជាពិសេសសុជីវធម៌ដែលជាការសបញ្ជាក់អំពីការអនុវត្តយ៉ាងជោគជ័យនូវឧត្តមគំនិតផ្តួចផ្តើមនៃកម្មវិធីនេះផងដែរ។


