ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញាណក្ខន្ធសពមហាឧបាសក ឡាវ តេកសេង ដែលត្រូវជាឱពុកបង្កើតរបស់អ្នកឧកញា ឡាវ កាង ដែលបានទទួល មរណៈភាពដោយជរាពាធក្នុងជន្មាយុ៩៧ឆ្នាំ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ


