ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគិរីជលសាកោះរ៉ុង

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគិរីជលសាកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។