ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី រស់ ឫទ្ធី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី រស់ ឫទ្ធី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយរោគាពាធ នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី រស់ ឫទ្ធី បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យមួយចំនួនដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។