ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កងកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ ដោយថ្លែងអរគុណ និងអំណរគុណចំពោះអង្គភាព នៃកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបំពេញការងារតួនាទី ភារកិច្ច ពិសេសការងារសន្តិសុខក្នុងខេត្តព្រះសីហនុ ក៏ដូចជាខេត្តតំបន់ ឆ្នេរទាំង៤ មានដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប យើងបានធ្វើការងារជាមួយគ្នាក្នុងក្រប ខណ្ឌការពារសន្តិសុខ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន។ ព្រោះកងកម្លាំងរបស់យើងខ្លះ ថ្វីត្បិតផ្តោតលើការងាលើផ្ទៃសមុទ្រ ក៏ប៉ុន្តែកងកម្លាំងរបស់យើងបានបំពេញការងារនៅលើគោកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទន្ទឹមនោះកងកម្លាំងរបស់យើងបានចូលរួមការពារថ្នាក់ដឹកនាំកំពូលដែលបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងការងារជួយសង្គ្រោះ គ្រោះធម្មជាតិក្នុងខេត្តព្រះសីហនុ យើងបន្តការងារនេះជាមួយគ្នា និងចាប់ដៃគ្នាចូលរួមបំពេញការងារប្រកបដោយការទទួលខុសត្រូវ ហើយអ្វីដែលយើងត្រូវតាមដានអនុវត្តបន្តក្នុងឆ្នាំថ្មី គឺដើម្បីការពារសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាមូលគ្រឹះក្នុងការគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសឈានឆ្ពោះទៅចក្ខុវិស័យ២០៥០ និងរុញច្រានប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលខ្ពស់។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលត្រូវឧបត្ថម្ភជូនរួមមាន៖ ទឹកសុទ្ធ ១០០កេស ភេសជ្ជៈស្ទីងខៀវ ៥០កេស ស្រាបៀគ្រុឌ ៦០កេស និងថវិកា ២០លានរៀល៕


