ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាល ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាល ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥