ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស គម្រោងវិនិយោគចំនួន ១៨គម្រោង មានទុនវិនិយោគសរុប ២០៥លានដុល្លារអាមេរិក

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស គម្រោងវិនិយោគចំនួន ១៨គម្រោង មានទុនវិនិយោគសរុប ២០៥លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង និងអាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង ជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និងស្ថានីយទូរទស្សន៍។សូមជម្រាបជូនថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត គម្រោងវិនិយោគបានចំចំនួន ២៨៧គម្រោង មានទុនវិនិយោគសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក។