ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀនយ៉ាង ដឹកនាំដោយលោក ឡេ ជ្រុងហូ

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀនយ៉ាង ដឹកនាំដោយលោក ឡេ ជ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨