ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសមិទ្ធផលសាលា និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាស្ទឹងច្រាល

រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសមិទ្ធផលសាលា និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាស្ទឹងច្រាល ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយលោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានធ្វើការណែនាំឱ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំឧស្សាសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ព្រោះកាលណាយើងមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ក្មួយៗអាចនឹងទទួលបានការងារល្អៗនៅពេលខាងមុខជួយ បង្កើនជីវភាពគ្រួសារ ដូច្នេះលោកគ្រូ អ្នកគ្រូត្រូវបេ្តជ្ញាចិត្តខិតខំបង្ហាត់បង្រៀនដល់សិស្សឱ្យបានឆាប់ចេះ យល់ដឹងឱ្យបានគ្រប់គ្នា និងសូមជូនពរឱ្យក្មួយៗសិស្សានុសិស្សទាំងអស់រៀនឱ្យបានពូកែ និងឡើងថ្នាក់ទាំងអស់គ្នា។
សូមបញ្ជាក់ថា សាលាបឋមសិក្សាស្ទឹងច្រាល មាន ៤បន្ទប់ សិក្សាចែកជាពីរវេនដែលមានចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានបុគ្គលិកសិក្សាចំនួន ៩នាក់ ស្រី៥នាក់ និងសិស្សសរុបចំនួន ១៤៣នាក់ ស្រី ៩៦នាក់៕